ប្រធានរឿង៖ ការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនេពីសំណាក់អ្នកជិះជាន់កាន់អំណាច។
មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណះ និងវណ្ណះដែលកើតមកពីការរំលោភកេងប្រវ័ញ្ច
និងការតស៊ូមោះមុត ប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។
មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណះ និងវណ្ណះដែលកើតមកពីការរំលោភកេងប្រវ័ញ្ច
និងការតស៊ូមោះមុត ប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។
សង្ខេបរឿង
មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែពីរឿងធ្វើការងារដោយកាតមួយថ្ងៃសូកគេដើម្បីបានការងារធ្វើ ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្នើការទាំងអស់បានសប្បាយចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ ។ បន្ទាប់ពីប្រគល់សម្ភារះឳ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាបផ្ទះ
ឫខ្លះនៅក្រោមម្លបក្បែរនោះ ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកកន្លែងធ្វើការក៏វង់ទទួលបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ ។ ពួកគេហូបបាយបណ្ដើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្ដើរ អំពីការធ្វើការងារហើយទទួលបានប្រាក់ខែបន្តិចមិនអាចវាយថាយបានគ្រប់គ្រាន់។
ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីករាយ ។
ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅមានចឹកលក់ការ៉េមនិងមីងពតអ្នកលក់នំបញ្ចុកចាំទារលុយពីកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់ចឹកការ៉េមនិងមីងពតព្រោះគាត់ទ្រាំអស់កម្លាំមិនបាន។
ស៊ឹមជាអ្នកបរឡានឳ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការរស់នៅរបស់កម្មករនៅប្រទេសដទៃឳ្យភ្ញៀវស្ដាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពីការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបានពន្យល់ឳ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យដើម្បីចងជាសហគមន៍ ឫសហជីពការពារកម្មករ។
ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភ្ដ័ក ហើយលោកឳ្យស៊ឹមមកទទួលគាត់នៅម៉ោង១១ៈ៣០នាទី។ ស៊ឹមចាំលោកតាំងពីម៉ោង១១ៈ៣០រហូតដល់សារ៉ែនរោរិ៍ ក៏នៅតែមិនឃើញលោកចេញមក ស៊ឹមក៏បើកឡានទៅចោលលោក។ ពេលលោកត្រឡប់មកវិញស្ដីបន្ទោសឳ្យស៊ឹមជាច្រើនដែលស៊ឹមប្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារយ៉ាងណាក៏ដោយ។
លោកស្រីប្រពន្ធលោកក៏ជួយបន្ទោសបបន្ថែម។ ស៊ឹមក៏ប្រាប់ពូសនពីរឿងបើលឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឳយទៅសំទោសលោក តែស៊ឹមតវ៉ាមិនព្រមសំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងកំណត់ត្រឹមត្រូវ។ ស៊ឹមបានពន្យល់ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិសេរីភាពការងារ។ ប៉ិន្តែពូសនក៏ទូន្មានស៊ឹមរិញថា ''ពងមាន់កុំជល់នឹងថ្ម'' ។ដោយស៊ឹមមិនស្ដាប់ ពូសនខឹងហើយដើរចេញសំដៅឡានគាត់វិញ។
ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមកក៏ត្រឡប់មកជូនចៅហ្វាយទៅធ្វើការដូចសព្វដង។ ពូសនដើរទៅរកស៊ឹហើយសំណេះសំណាលគ្នាពីរឿងការងារ។ ពូសនសួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឳ្យស៊ឹមទៅសំទោសលោកទៀត ប៉ុន្តែស៊ឹមនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំប្រាប់ពូសនថាពេលនេះលោកលេងហ៊ានប្រើគាត់ផ្ដេសផ្ដាស់ទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញដែរ។ ពេលនេះគាត់មានពេលច្រើនជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំបានពន្យល់ពូសនឳ្យខំអានសៀវភៅ មើលកាសែតឳ្យបានច្រើនហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយបានអានសៀវភៅរបស់ស៊ឹមយ៉ាងជក់ចិត្ត៕
No comments:
Post a Comment